សុភាសិតដ៏មានអត្ថន័យទាំង១០

C
១​- សត្រូវដ៏ខ្លាំងបំផុតក្នុងជីវិត​ គឺជាកិលេសក្នុងខ្លួនឯង​ ។
២​- ការបរាជ័យដ៏ធំបំផុតក្នុងជីវិត​ គឺជាការងប់ងុលជាមួយនឹងខ្លួនឯង​ (អាត្មានិយម)​ ។
៣​- គ្រោះថ្នាក់ធំជាងគេបំផុតនៅក្នុងជីវិត​ គឺការច្រណែន​ ។
៤​- កំហុសដ៏ធំបំផុតក្នុងជីវិត​ គឺការបាត់បង់វិចារណញ្ញាណ។
៥​- បទល្មើសដ៏ធំបំផុតក្នុងជីវិត គឺ​ការក្បត់ជាមួយនឹងឪពុកម្តាយខ្លួនឯង​ ។
៦- អ្វីដែលគួរឲ្យអាណិតជាងគេបំផុតក្នុងជីវិត​ គឺការលះបង់តម្លៃជីវិតរបស់ខ្លួនឯង​ ។
៧- មោទកភាពធំជាងគេបំផុតក្នុងជីវិត​ គឺការមិនបាក់ទឹកចិត្តនៅពេលជួបបរាជ័យ​ ។
៨- ការដួលរលំដ៏ធំនៅក្នុងជីវិត គឺ​ការអស់សង្ឃឹម​ ។
៩- ទ្រព្យសម្បត្តិដ៏ធំជាងគេក្នុងជីវិត គឺ​សុខភាព​ និងគតិបណ្ឌិត​ ។
១០- បំណុលដ៏ធំបំផុតក្នុងជីវិត គឺ​ការជាប់ជំពាក់ជាមួយនឹង
សេចក្តីស្រឡាញ់​។
 

Comments