វិធីសាស្រ្ត៥យ៉ាងក្នុងការសម្រកខ្លាញ់ក្បាលពោះយ៉ាងមានប្រសិទ្ធភាពជាទីបំផុត :
១. ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ : ការធ្វើលំហាត់ប្រាណអាចគ្រប់គ្រងបរិមាណអាហារ ដែលញ៉ាំជារៀងរាល់ថ្ងៃនឹងជួយកាត់បន្ថយក្បាលពោះបានយ៉ាងឆាប់រហ័ស។
២. ការគេងឲ្យបានគ្រប់គ្រាន់ : ការគេងអនុញ្ញាតឲ្យរាងកាយបញ្ចេញអរម៉ូន ដែលជួយក្នុងការដុតបំផ្លាញថាមពលចេញបានយ៉ាងល្អ ជាពិសេស ជួយកម្ចាត់ជាតិខ្លាញ់ ដែលលើសបានយ៉ាងល្អផងដែរ។
៣ បន្សាបជាតិពុលក្នុងពោះវៀន : ការញ៉ាំទឹកដោះគោជូរអាចជួយសម្អាតជាតិខ្លាញ់ដែលជាប់ក្នុងពោះវៀន ជាពិសេសនៅក្នុងផ្នែកសើមនៃលំពែង នឹងនាំឲ្យអាហារដែលបរិភោគ បំប្លែងទៅជាខ្លាញ់ ធ្វើឲ្យធាត់យ៉ាងងាយស្រួល។
៤. ការទទួលទានអាហារឲ្យបានល្អ : អ្នកគួរជៀសវៀងពីអាហារសម្រន់ ចៀន បំពង អាហារមានជាតិខ្លាញ់គ្រប់ប្រភេទ និងអាហារដែលមានជាតិស្ករច្រើន។
៥. ហាត់ដកដង្ហើមចេញ ចូលឲ្យបានត្រឹមត្រូវ : ការដកដង្ហើមយឺតៗ និងជ្រៅៗ យ៉ាងហោចណាស់ក្នុងមួយថ្ងៃ គួរតែហាត់ដកដង្ហើមឲ្យបានត្រឹមត្រូវប្រហែល ១០ នាទី វានឹងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ៕

