១- ការដឹងថាខ្លួនខ្សោយ គឺជាឪកាសសម្រាប់អភិវឌ្ឍខ្លួនឲ្យខ្លាំងមិនមែនត្រូវដេកកើតទុក្ខទេ ។
២- លោកនេះមានតែការគ្រប់គ្រងចិត្តប៉ុណ្ណោះ ទើបអាចសាងអ្នកឲ្យក្លាយជាមនុស្សខ្លាំងបាន ។
៣- អ្នកមិនអាចរកឃើញមិត្តល្អបានទេ បើអ្នកមិនមែនជាមនុស្សល្អ ។
៤- ក្នុងជីវិតមនុស្សតែងជួបមនុស្សពីរប្រភេទ មួយគឺជួយលើកតំកើងអ្នក មួយទៀតជាន់ពន្លិចអ្នក ប៉ុន្តែនៅទីបំផុត អ្នកនៅតែត្រូវអរគុណគេទាំងពីរ ។
៥- សកម្មភាព(អំពើ) ជួយមនុស្សឲ្យប្រសើរឡើង ចំណែកពាក្យសំដីជួយមនុស្សឲ្យមានទឹកចិត្ត ។
៦- បំណងធំបំផុតរបស់មនុស្សគឺការជួយអ្នកដទៃ ហេតុនេះបើយើងមិនអាចជួយអ្នកដទៃបានទេ យ៉ាងហោចណាស់ក៏មិនត្រូវធ្វើឲ្យគេឈឺចាប់ដែរ(បើមិនអាចជួយគេបានទេ សូមកុំធ្វើឲ្យគេឈឺចាប់អី)។
រាត្រីនេះ សូមមិត្តបញ្ចេញគំនិតអប់រំមួយឃ្លាម្នាក់ផងមកចុះ ! ដើម្បីកំសាន្តចិត្ត ។

