ការញ៉ាំប៉េងបោះច្រើនបណ្តាលអោយខូចសុខភាព
នេះជាមូលហេតុដែលអ្នកមិនគួរញ៉ាំប៉េងប៉ោះច្រើនព្រោះវាបណ្តាលអោយ ៖
- បញ្ហាផ្លោកនោម : ជាតិអាស៊ីតនៅក្នុងប៉េងប៉ោះអាចបង្កការរលាកដល់ផ្លោកនោមដែលជាលទ្ធផលនាំឱ្យពិបាកនោមចេញ។
- អាការៈក្រហាយទ្រូង/ច្រាលអាស៊ីតក្រពះ : ជាតិ អាស៊ីត malic និង citric អាចធ្វើឱ្យក្រពះផលិតជាតិអាស៊ីតច្រើនលើសតម្រូវការផងដែរ បើជាតិអាស៊ីតកើនឡើង វានឹងបង្កអាការៈផ្សេងៗនៃបញ្ហាច្រាលទឹកអាស៊ីតក្រពះ។
- រោគសញ្ញានៃបញ្ហារលាកពោះវៀន : បើអ្នកកំពុងជួបប្រទះអាការៈនៃបញ្ហារលាកពោះវៀន នោះការទទួលទានប៉េងប៉ោះច្រើនក៏អាចធ្វើឱ្យហើមពោះផងដែរ។
- ឈឺក្រពះ : ប៉េងប៉ោះមានផ្ទុកជាតិអាស៊ីតខ្ពស់ វាអាចបង្កអាការៈឈឺក្រពះ ប៉េងប៉ោះក៏អាចធ្វើឱ្យក្រពះផលិតជាតិអាស៊ីតកាន់តែច្រើន ហើយធ្វើឱ្យបញ្ហាឈឺរលាកក្រពះកើតមានឡើង។

