តើអ្នកដឹងទេថាការប្រើធ្មេញខាំក្រចកមានផលប៉ះពាល់អ្វីខ្លះ?
ការខាំក្រចកវាចនិងកើតមាននៅពេលដែលអ្នកស្រ្តេស អផ្សុក ព្រោះវាអាចធ្វើអារម្មណ៍អ្នកមានៅាពល្អបានមួយផ្នែកដែរ។តែអ្នកត្រូវដឹងថាការខាំក្រចកនេះបង្ករជាផលប៉ះពាល់អ្វីខ្លះ?
_ នៅក្រោមក្រចកអ្នកអាចមានធូលីនិងមេរោគជាច្រើន : ទោះបីជាអ្នកបានលាងដៃញឹកញាប់ក៏ដោយតែនៅក្រោមក្រចកអ្នកមានផ្នែកខ្លះនៅតែមានមេរោគនិងអាចចូលក្នុងខ្លួនរបស់អ្នកយ៉ាងងាយតាមរយៈការខាំក្រចករបស់អ្នក។
_ អាចចម្លងមេរោគទៅលើក្រចករបស់អ្នកវិញដែរ : ការចម្លងនេះក្នុងករណីដែលអ្នកខាំទៅដាច់ស្បែកនិងបង្ករឲ្យមានការឈឺចាប់ទៀតផង។
_ វាអាចនិងបំផ្លាញក្រចករបស់អ្នក : វាអាចបណ្តាលឲ្យក្រចករបស់អ្នកបាត់បង់គុណភាពដោយសារការខាំញឹកញាប់របស់អ្នកផងដែរ។

