ស្ត្រីទាំងឡាយបំរើប្តីដែលស្រឡាញ់ហើយគោរពនាង បុរសទាំងឡាយបំរើប្រពន្ធព្រោះតែនាងស្តាប់ការខំប្រឹងប្រែងរបស់ខ្លួន ប្តីប្រពន្ធនាំគ្នាបំរើកូន ព្រោះកូនគោរពស្រឡាញ់មាតាបិតា ការគោរពគ្នាទៅវិញទៅមកគឺជាវិន័យក្នុងគ្រួសារ ម្នាក់ៗស្គាល់តួនាទីរបស់ខ្លួនច្បាស់ ការគោរពគ្នាបង្កើតបានជាវិន័យក្នុងគ្រួសារ គ្រួសារមានវិន័យនាំឲ្យមានការរីកចំរើនរុងរឿង ! ។ វត្ថុល្អនឹងកើតឡើង នៅពេលគេគ្រប់គ្នាឋិតនៅឲ្យឆ្ងាយពីអំពើអាក្រក់ ! សម្លឹងមើលក្រោយឃើញបទពិសោធ សម្លឹងទៅមុខឃើញក្តីសង្ឃឹម សម្លឹងជុំវិញស្វែងរកការពិត សម្លឹងខាងក្នុងរកមើលខ្លួនឯង គ្រួសារដែលស្គាល់ខ្លួនឯងច្បាស់ ជាគ្រួសារមានសុភមង្គលសុខដុមរមនា តែងមានក្តីប៉ងប្រាថ្នាសូមបានជួបគ្នាគ្រប់ៗជាតិ ! ។

