តើអ្នកដឹងទេការញុាំទឹកសណ្តែកខ្មៅជាវិធីសាស្រ្តសម្រកទម្ងន់បែបងាយៗមាននិងសុវត្ថិភាពដែលប្រជាជនជប៉ុនតែងតែជ្រើសរើស
ការផឹកទឹកសណ្តែកខ្មៅជាវិធីងាយៗដើម្បីជួយបំពេញបន្ថែមសារធាតុចិញ្ចឹមប្រយុទ្ធនឹងភាពអត់ឃ្លាន និងកាត់បន្ថយចំណង់អាហារ ដោយហេតុនេះអាចជួយឱ្យអ្នកស្រកទម្ងន់ក្នុងរយៈពេលវែង។ មិនត្រឹមតែជួយឱ្យរាងស្អាតប៉ុណ្ណោះទេ ទឹកនេះក៏ជាទឹកដែលជួយបំប៉នស្បែកពីខាងក្នុងយ៉ាងមានប្រសិទ្ធភាពទៀតផង។មូលហេតុដែលសណ្តែកខ្មៅត្រូវបានគេប្រើសម្រាប់ការសម្រកទម្ងន់ គឺដោយសារតែសណ្តែកខ្មៅមានផ្ទុកនូវអាល់ប៊ុយទីន វីតាមីន A, B, C, PP, ប្រូតេអ៊ីន, គ្លុយកូស, lipid, អំបិលរ៉ែ។សណ្តែកខ្មៅមានផ្ទុកនូវសារធាតុចិញ្ចឹមដ៏សម្បូរបែប មិនត្រឹមតែជួយដល់ការសម្រកទម្ងន់លឿនប៉ុណ្ណោះទេ ថែមទាំងអាចការពារភាពចាស់បានយ៉ាងមានប្រសិទ្ធភាពទៀតផង។

