ការដល់ត្រៃសរណគមជាទីពឹងទីរលឹក

C

ការដល់ត្រៃសរណគមជាទីពឹងទីរលឹក !
ការបានយល់អំពីព្រះធម៌ ហើយការបានទទួលបញ្ញានិងសេចក្តីសុខកាយសប្បាយចិត្តស្បើយទុក្ខកង្វល់ដោយសារការបានយល់ខ្លឹមសារធម៌ សាធុជនរមែងមានការគោរពដឹងគុណព្រះរតនត្រ័យទៅតាមកំរិតបញ្ញារៀងៗខ្លួន ។ ខ្លះគោរពទាបជាងជីវិត ខ្លះស្មើដោយជីវិត ខ្លះលើសពីជីវិតរបស់ខ្លួនទៅទៀតផងក៏មាន ។ អ្នកឃើញគុណល្មមក៏ប្រព្រឹត្តិតាមល្មម អ្នកឃើញគុណខ្លាំងក៏ប្រព្រឹត្តិតាមខ្លាំងរហូតតាមការពារមិនឲ្យគេប៉ះពាល់បាន ឯអ្នកឃើញផុតចាកលោករមែងលែងជាប់ប្រកាន់ទៅនឹងអ្វី ព្រោះលោកនេះជារបស់វិនាស ឯសច្ចះធម៌នៅតែជាសច្ចះធម៌មិនមានអ្នកណាអាចប៉ះពាល់ឬបំផ្លាញបានឡើយ ។ អ្នកគោរពតាមច្បាស់លាស់រមែងខ្លាចដាច់ត្រៃសរណគម នៅពេលខ្លួនទៅស្រោចទឹកឬលើកដៃសំពះខ្ទមអ្នកតាជាដើម ។ ការដាច់ត្រៃសរណគមដោយហេតុពីរយ៉ាង ទី១គឺអស់ការគោរពពីក្នុងចិត្ត ២គឺដាច់នៅពេលស្លាប់ ។ ការដល់ត្រៃសរណគម គឺដល់ដោយបញ្ញា រាប់ចាប់ពីសោតាឡើងទៅ ឯយើងបានដល់ណាហើយ បានដល់នូវត្រៃសរណជាទីពឹងហើយនៅ ? ពុទ្ធំសរណំគិច្ឆាមិ ធម្មំសរណំគិច្ឆាមិ សង្ឃំសរណំគិច្ឆាមិ ខ្ញុំព្រះករុណាសូមដល់នូវព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹក តើយើងបានជាទីពឹងពិតប្រាកដហើយនៅ ? ។

Comments