មនុស្សជាប់មានះ៣យ៉ាង

C

មនុស្សជាប់មានះ៣យ៉ាង

១.មនុស្សខ្លះជាប់មានះច្រើន លើកតម្កើងខ្លួនហួសហេតុ គ្មាននរណាដល់អញ មានតែអញទេដែលល្អប្រសើរជាងគេ។ មនុស្សប្រភេទនេះបើនៅកន្លែងធ្វើការមិនសូវចុះសម្រុងនឹងគេទេ បើជាអ្នករកស៊ីក៏មិនសូវមានអ្នកចង់រកស៊ីជាមួយដែរ។
២.មនុស្សខ្លះគិតថាខ្លួនស្មើគេ ស្មើឯង ដោយប្រៀបធៀបខ្លួនឯងខ្ពស់ហួសហេតុដោយមិនស្គាល់ទាបខ្ពស់។ មនុស្សប្រភេទនេះជាមនុស្សមិនស្គាល់ឋានៈ តួនាទី មិនស្គាល់ចាស់ទុំ ច្រឡោងខាម។
៣.មនុស្សខ្លះជាប់មានះថាខ្លួនអន់ជាងគេរហូត បន្ទាបខ្លួនជ្រុលហួសហេតុមិនស្គាល់កាលៈទេសៈ។ មនុស្សប្រភេទនេះមិនសូវរីកចម្រើនទេ ដោយសារគំនិតអវិជ្ជមានបែបនេះជាប់ក្នុងសន្តាន។

Comments