វាជារឿងសំខាន់ណាស់ដែលមនុស្សត្រូវរស់នៅឲ្យបានល្អ ហើយដែលចាំបាច់ជាងនេះគឺត្រូវស្លាប់ឲ្យបានល្អផងដែរ។បច្ចុប្បន្នភាពគឺជាពេលវេលាដ៏ប្រសើរបំផុត សម្រាប់រៀបចំដំណើរបរលោករបស់ខ្លួនឯង។វិធីសាស្ត្រដ៏ល្អបំផុតដើម្បីរៀបចំដំណើរនេះ គឺទំលាប់ធ្វើសេចក្តីល្អ ពេលកំពុងរស់នៅ មានសេចក្តីល្អច្រើនយ៉ាងណាស់ដែលយើងអាចធ្វើបាន ជាពិសេសគឺការគិតល្អ បើមិនមានទ្រព្យធ្វើល្អអ្វីនឹងគេសោះ ការធ្វើសីល សមាធិ បញ្ញា គឺជាកំពូលអំពើល្អនៅក្នុងលោក ដែលមិនមានការចំណាយទ្រព្យអ្វីទាំងអស់ ! ។ការទំលាប់ធ្វើសេចក្តីល្អជាប្រចាំ សេចក្តីល្អនេះវានឹងតាក់តែងកំណើតក្នុងសុគតិភព ! ។យើងមិនមែនជាជនអាត្មានិយមដែលគិតតែពីខ្លួនឯងនោះទេ តែការចាប់ផ្តើមពីខ្លួនឯងទៅមុនគឺជារឿងដែលយើងអាចធ្វើបាន ។

