ការយល់ដឹងពីច្បាប់កម្ម

C

ការយល់ដឹងពីច្បាប់កម្មធ្វើឲ្យគេមានការយល់ដឹងពីការកើតជាថ្មីនិងការប្រុងប្រយ័ត្នក្នុងការប្រព្រឹត្តិរបស់ខ្លួន ដើម្បីទទួលបានទីតាំងល្អប្រសើរជាងមុននៅក្នុងជីវិតបន្ទាប់របស់គេ ។ កម្មផលមានន័យថាអំពើឬសកម្មភាពដែលមានហេតុមានផលគ្រប់គ្រងលើសកលលោកទាំងមូល ។ តាមច្បាប់ឋាមពល គឺឋាមពលវាមិនដែលបាត់បង់ក្នុងធម្មជាតិនោះទេ វាគ្រាន់តែប្តូរទំរង់របស់ខ្លួនតែប៉ុណ្ណោះ ! ចិត្តគឺជាឋាមពល ហេតុនេះវាអាចបំលែងទៅតាមតណ្ហារបស់វា ដោយផ្អែកលើប្រព័ន្ធច្បាប់កម្ម ។ ផលកម្មមិនមែនជាជោគវាសនាដែលអាទិទេពណាប្រទានឲ្យនោះទេ ផលកម្មគឺជាអំណោយដែលយើងបានធ្វើដោយខ្លួនឯងជាមួយអង្គភាពខាងក្រៅ ដោយការមិនបានត្រួតពិនិត្យពិតប្រាកដ វាបង្កើតបានជាជោគវាសនាឲ្យខ្លួនឯង និងខុសៗគ្នាទៅតាមអំពើកម្មរៀងខ្លួន ។ យើងត្រូវខិតខំផ្លាស់ប្តូរផលកម្ម ដើម្បីទិសដៅជីវិតរៀងៗខ្លួន មិនមែនដេកដួលតាមកម្មនោះទេ ! កុំព្រមឲ្យសោះ បើនៅកែប្រែដោះស្រាយបាន ត្រូវព្រមគ្រប់យ៉ាង បើយើងមិនអាចធ្វើអ្វីបានទេ ការមិនព្រមបានត្រឹមតែការខាតបង់តែប៉ុណ្ណោះ ! ។

Comments