ការចិញ្ចឹមជីវិតក្នុងអំពើល្អ ៖
១- សេចក្តីល្អតាមផ្លូវកាយ(កាយកម្មំ)គឺ
- ជៀសវាងការសំលាប់បំបាត់ជីវិតមនុស្សសត្វ១
- ជៀសវាងកាន់យកទ្រព្យដែលគេមិនបានឲ្យ១
- ជៀសវាងការផិតក្បត់គ្នា១
២- សេចក្តីតាមផ្លូវវាចា(វាចាកម្មំ)គឺ
- ជៀសវាងការនិយាយពាក្យមិនពិត១
- ជៀសវាងការនិយាយពាក្យរោយរាយឥតប្រយោជន៍១
- ជៀសវាងការពោលពាក្យចាក់រុកស៊កសៀត១
- ជៀសវាងការពោលពាក្យទ្រគោះបោះបោកមិនពិរោះពិសា១
៣- សេចក្តីល្អតាមផ្លូវចិត្ត(មនោកម្មំ)គឺ
- ជៀសវាងការគិតរំពែចង់បានទ្រព្យគេ១
- ជៀសវាងការគិតប៉ុនប៉ងព្យាបាទគ្នា១
- ជៀសវាងមិច្ឆាទិដ្ឋិបានដល់ការយល់ខុស១ ។
ឧបោសថសីល(សីល៨)ដែលអាចហូបបាយល្ងាចបាន ព្រះលោកឲ្យឈ្មោះថា អាជីវមដ្ឋកសីលដែលមានសិក្ខាបទ៨ដែរ គឺ មនោកម្មបី វចីកម្មបួន និង សម្មាអាជីវៈមួយ ។ សីលនោះអនុគ្រោះដល់អ្នកដែលមិនអាចអត់បាយល្ងាចបាន(មានជំងឺជាដើម) យើងតែងប្រុងប្រយ័ត្នតែអ្វីដែលចូលមាត់ទេ តែមិនបានប្រុងប្រយ័ត្នអ្វីដែលចេញពីមាត់ឡើយ ! ។

