ទំនាក់ទំនងការគិតនិងចំណេះដឹងៈ
បើគ្មានចំណេះដឹងក៏គ្មានអ្វីត្រូវយកមកគិតនឹងគេបានដែរ គេថាពិភពលោកមានវិបត្តិហិរញ្ញវត្ថុក៏សើចស្ញេញស្ញាញនឹងគេ គេនិយាយពីវីរុសអេបូឡាក៏ងក់ក្បាលទាំងមិនយល់ជាមួយគេ។ហេតុនេះការសិក្សាគឺជាការរៀនគិតនេះឯង ហើយបើគ្មានការគិតក៏គ្មានកើតជាការចេះដឹង (គ្មានចំណេះដឹងក៏គ្មានការគិត គ្មានការគិតក៏គ្មានចំណេះដឹង) ព្រោះហេតុនេះ ការរស់នៅមិនអាចគ្មានការសិក្សាបានឡើយ ការសិក្សាគឺជាមូលដ្ឋានគ្រឹះនៃជីវិតមនុស្សគ្រប់រូប គេត្រូវសិក្សាតាំងពីរបៀបរស់នៅ ដេក ដើរ ឈរ អង្គុយ របៀបនិយាយស្តី ការរួសរាយរាក់ទាក់ ក្នុងការទំនាក់ទំនងរវាងមនុស្សក្នុងសង្គម របៀបរស់ របៀបរក និងសិក្សាពីសេចក្តីស្លាប់នៅទីបំផុតទៀតផង ។

