លោក Davis Suzuki ពន្យល់ថា ៖ ខ្យល់ដង្ហើមមនុស្សដកចេញពេលមានកំហឹង ស្អប់ ច្រណែននិន្ទា ក្នុងមួយម៉ោងមានជាតិពុលគ្រប់គ្រាន់ អាចសម្លាប់ជ្រូកមួយមានទំងន់ ៨០ គ.ក បាន ! តើអ្នកត្រូវបង្កើតគំនិតអវិជ្ជមានដើម្បីសម្លាប់ខ្លួនឯងទេ ? ។ចូរចាំថា អ្នកមានអំណាចទាំងស្រុង ក្នុងការទទួលបានជីវិតដែលគ្មានជំងឺ ដោយគ្រាន់តែលាងជំរះអារម្មណ៍មិនល្អ ដែលមាននៅខាងក្នុងខ្លួន និងការថែរក្សាចិត្តកុំបង្កើតប្រតិកម្មទៅនឹងរឿងរ៉ាវខាងក្រៅ ដោយគ្រាន់តែតាមសង្កេតមើលចិត្តតែប៉ុណ្ណោះ ។ ការឈឺចាប់លើរាងកាយ គឺកើតពីការបញ្ជានៃការគិតរបស់អ្នកផ្ទាល់ « ធម្មជាតិកាត់ទោសអ្នកគិតខុស ភ្លាមៗដូច្នេះឯង » សប្បាយនឹងបុណ្យ បុណ្យជួយ សប្បាយនឹងរករឿងឈ្លោះប្រកែកគ្នា ប៉ូលីសនិងពេទ្យជួយ បើអ្នកមានលុយ !តែបើអ្នកអត់លុយក៏កុំព្រួយ ព្រោះមានគុកជួយជាជំរកដែរ(គិតខុសតែបន្តិចមានបញ្ហាធំបាន សូម្បីតែស្មេរក៏ដូចគ្នា) ។ព្រះជាទីពឹងនៃលោក គឺព្រះពុទ្ធ បានប្រៀនប្រដៅថា ដើម្បីឲ្យការរស់នៅមានក្តីសុខត្រូវ៖ ១ ចូរកុំធ្វើអំពើបាប(រក្សាសីល) ២ ចូរធ្វើតែបុណ្យ(បានដល់សមាធិ) ៣ ត្រូវចេះធ្វើចិត្តឲ្យល្អផូរផង់(ទាល់តែវិបស្សនាទើបអាចធ្វើបាន) ។ គេមិនអាចធ្វើឲ្យអ្នកដទៃសៅហ្មងឬបរិសុទ្ធិបានទេ ក្រៅតែពីខ្លួនគេជាអ្នកសាងឡើង ! ។
Comments
jony365
I enjoyed reading your post. Thanks for gifting us such a beautiful post

