បើសិនជាមានមនុស្សនិយាយអាក្រក់ពីអ្នក

C

បើសិនជាមានមនុស្សនិយាយអាក្រក់ពីអ្នក គេវាយតំលៃអ្នកមកពីគេគ្មានការយល់ដឹងពីអ្នក ជាធម្មតាទេ ឆ្កែតែងតែព្រូសនៅពេលណាវាមិនស្គាល់មនុស្សបានច្បាស់ ហើយមនុស្សនោះក៏មិនដែលព្រូសតបទៅឆ្កែវិញដែរ ។ បទពិសោធន៍ទាំងអស់ត្រូវបានដឹកនាំដោយគំនិត
នៅពេលដែលមនុស្សម្នាក់ត្រូវបានគេស្រូបយកដោយការធ្វើសមាធិ ផ្សាយចេញដោយមេត្តាចិត្ត មនុស្សម្នាក់នោះអាចទទួលបានឋាមពលនៃសេចក្តីស្រលាញ់ (សប្បុរសធម៌, ស្នេហា, មិត្តភាព, សុឆន្ទៈ, ភាពស្និទ្ធស្នាល, សាមគ្គីភាពឬស្និទ្ធស្នាលចំពោះខ្លួនឯងនិងអ្នកដទៃសូម្បីតែជាមួយសត្វមានជីវិតដទៃទៀតក៏ដោយ )។ ហេតុនេះបើចង់រំងាប់ការតាមរករឿងមើលងាយមើលថោក តាមចាប់កំហុស ត្រូវរក្សាសីលឲ្យល្អហើយផ្សាយមេត្តាចិត្តចេញទៅដោយមិនមានមិត្តនិងសត្រូវ សូមឲ្យគេមានក្តីសុខ នោះចិត្តគេនឹងទោរទន់មករកយើងវិញជាមិនខាន ។

Comments