ដើម្បីមានជោគជ័យក្នុងការងារត្រូវៈ
១- យល់ដឹងពីកិច្ចការក្នុងការងារយ៉ាងលំអិតច្បាស់លាស់ ហើយប្រកបដោយការទទួលខុសត្រូវ ។
២- ព្យាយាមធ្វើការងារឲ្យបានល្អជានិច្ច ប្រកបដោយគុណភាពនិងបរិមាណ មានគំនិតឆ្នៃប្រឌិតដើម្បីឲ្យមានការផ្លាស់ប្តូរកាន់តែប្រសើរឡើងដើម្បីទាក់ទាញចំណូលចិត្ត និងទំនុកចិត្តរបស់អតិថិជនមកលើសេវាកម្មរបស់ខ្លួន ។
៣- ស្មោះត្រង់បង្កើតសាមគ្គីភាព ជួយជ្រោមជ្រែងគ្នា ត្រូវស្គាល់មនុស្សដែលមាន
សមត្ថភាពត្រូវលើកទឹកចិត្តផ្តល់ឪកាសឲ្យគេបញ្ចេញស្នាដៃឲ្យបានល្អ ។
៤- ធ្វើខ្លួនជាគំរូគេជានិច្ច ។ បើជាអ្នកលក់ដូរត្រូវគោរពគោលការណ៍បី Good service - Good price - Good quality ! ។

