សិក្សាប្រលោមនិទាន !

C

សិក្សាប្រលោមនិទាន !
ឆ្កែខំការពារចៀម វាខាំជាមួយចចក ខ្លួនវាគ្របដណ្ដប់ដោយឈាម មានចៀមមួយចេះលួងលោមវាថ្នមៗ ។
= > មិនថាមនុស្សម្នាក់មានភាពរឹងមាំខាងផ្លូវចិត្តឬផ្លូវអារម្មណ៍ខ្លាំងយ៉ាងណាក៏ដោយការបង្ហាញទឹកចិត្តឲ្យគេដឹងថាអ្នកពេញចិត្តនឹងការខិតខំប្រឹងប្រែងរបស់ពួកគេខ្លាំងណាស់ នេះជាទឹកចិត្តដែលមនុស្សគ្រប់គ្នាត្រូវការ ។ មនុស្សរឹងមាំខ្លាំងយ៉ាងណា គង់ត្រូវការ ការលួងលោម ការមើលថែដែរ កុំបោះបង់ចោលគ្នាឲ្យសោះ ។ ឆ្កែសុខចិត្តស្លាប់ដើម្បីការពារចៀមរបស់វា ហើយកាយវិការរបស់ចៀមដែលលួងលោមវាគឺជាអ្វីដែលវាត្រូវការ។
= > ពេលកំពុងប្រយុទ្ធ ចូរកុំរវល់តែទាមទាររកនរណាម្នាក់អោយមកនៅក្បែរដើម្បីលើកទឹកចិត្ត ត្រូវមានឆន្ទៈប្រយុទ្ធដាច់ខាត ប្រើគ្រប់បទពិសោធដែលខ្លួនមានដើម្បីយកឈ្នះតែម៉្យាងគត់ ! ។
= > កើតជាមនុស្ស ត្រូវចេះកោតសរសើរចំពោះកិច្ចការដែលគេខិតខំប្រឹងប្រែងដើម្បីខ្លួន ហើយបង្ហាញពួកគេថាអ្នកមានអំណរគុណចំពោះគេខ្លាំងណាស់ កុំរមិលគុណគេឲ្យសោះ ! ។

Comments