ជម្ងឺស្ទះសរសៃឈាមបេះដូង ឬគាំងបេះដូង អាចបណ្តាលឲ្យស្លាប់បានភ្លាមៗ អាចផ្តាច់យកជីវិតមនុស្សគ្រប់វិនាទីទាមទារឲ្យព្យាបាលជា បន្ទាន់ដូចនេះយើងមកដឹងពីមូលហេតុ និងវិធីបង្ការ
បើតាម (WHO) នៅកម្ពុជា ក្នុងមនុស្ស ១០០.០០០ នាក់ មាន ១២៨ នាក់ ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូងឫគាំងបេះដូងដែលតួលេខនេះខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ តើជំងឺគាំងបេះដូងមានរោគសញ្ញា យ៉ាងម៉េចខ្លះ? ហើយធ្វើដូចម្តេចទើបអាបង្ការ វាបាន?
+ មូលហេតុជំងឺស្ទះសរសៃឈាមបេះដូង
ជំងឺស្ទះសរសៃឈាមបេះដូងដែលយើងចំណាំហៅថាជំងឺគាំងបេះដូងកើតឡើងដោយសារសរសៃឈាមមួយឬ ច្រើនដែលមាន តួនាទីទៅចិញ្ចឹមបេះដូងត្រូវស្ទះខ្លាញ់និង កំណកដុំឈាម។
+ រោគសញ្ញា
– តឹងចុកណែនឈឺចាប់ក្នុងទ្រូងឬដៃ ហើយរាលដាលទៅកថ្គាមនិង ខ្នង
– ចង្អោរក្រហាយទ្រូងឬឈឺពោះ
– ហត់អស់កម្លាំង
– ធេងធោងឬ វិលមុខ។
+ វិធីបង្ការជំងឺស្ទះសរសៃឈាមបេះដូង
– កុំជក់បារី
– ហាត់ប្រាណ
– រក្សាកុំឲ្យឡើងទម្ងន់
– គ្រប់គ្រងជាតិស្ករ
– គ្រប់គ្រងអារម្មណ៍ធុញថប់
– គ្រប់គ្រងកម្រិតការផឹកគ្រឿងស្រវឹង
– ពិនិត្យសុខភាពឲ្យបានទៀងទាត់
– ញ៉ាំអាហារល្អ ៗ
– ត្រួតពិនិត្យសម្ពាធឈាមនិង កូលេស្តេរូលកម្រិតជាតិខ្លាញ់ក្នុងចរន្ត ឈាមឲ្យបានទៀងទាត់។

