សុភមង្គលរបស់ចិត្ត គឺផ្តល់ក្តីស្រឡាញ់និងទទួលសេចក្តីស្រឡាញ់មកវិញ ។ សំភារៈទាំងឡាយទាំងពួងអាចផ្តល់ឲ្យយើងនូវការពេញចិត្តជាបណ្ដោះអាសន្នដល់ចិត្តគំនិត ប៉ុន្តែ សម្ភារៈមិនអាចបំពេញចិត្តឲ្យពេញលេញដោយការសប្បាយរីករាយដោយបរិបូណ៌បានឡើយ។
ចិត្ត
តែងតែស្វែងរកសេចក្តីស្រឡាញ់ គឺការផ្តល់ក្តីស្រឡាញ់និងការទទួលការស្រឡាញ់មកវិញ
ហើយប្រការនេះ គឺជាការពិតសម្រាប់យើងទាំងអស់គ្នា ។
ប្រសិនបើយើងគិតផ្តោតតែទៅលើអ្វីដែលធ្វើឲ្យជិវិតយើងលំបាក មិនជាទីសប្បាយរីករាយ នោះជិវិតយើងនឹងនៅតែសោកសៅមិនសប្បាយរីករាយជារៀងរហូត ព្រោះថា មិនមែន
ជិវិតយើងជាទុក្ខរហូតទេ តែមកពីយើងមិនចេះមើលឃើញផ្នែកល្អរបស់ជិវិតតែប៉ុណ្ណោះ។

