រំលឹកប្រធានបទថ្ងៃនេះ !

C

រំលឹកប្រធានបទថ្ងៃនេះ !
ក្មួយមានទុក្ខដែលមានប្តីនិងកូន គេបោះបង់ចោលក្មួយ ! លោកអ៊ំ ក្មួយចង់បញ្ចប់ ជីវិត ងៃនេះតែម្តង
ក្មួយមិនអាចទ្រាំរស់តទៅទៀតបានទេ លោកអ៊ំ ! ។
លោកនេះគ្មានអ្នកណាស្លាប់បានដល់ទៅពីរដងនោះទេក្មួយ ! ក្មួយមិនចាំបាច់សម្លាប់វាចោលទេ ជីវិតតែត្រូវគេផ្តាច់ផ្តិលហើយមិនអាចរកឃើញក្នុងលោកនេះទៀតបានឡើយ ! ខានបានធ្វើអំពើល្អចេញចាកទុក្ខ សេចក្តីស្លាប់មិនមែនបញ្ហាត្រូវបានបញ្ចប់ដែរនោះទេ វាប៉ះពាល់ដល់មនុស្សជាទីស្រឡាញ់របស់យើងជាច្រើនទៀត ។ ត្រឹមតែស្លាប់ គ្មានអ្នកណាខ្លាចទេ តែស្លាប់នៅតែកើតទៀត ត្រូវមកជួបទុក្ខដដែលៗវិញ ហេតុនេះត្រូវចេះសិក្សាអប់រំចិត្ត ដើម្បីយល់ពីបញ្ហាជីវិតជាមុនសិន ទើបថ្ងៃក្រោយ ជាតិក្រោយយើងលែងមានទុក្ខតទៅទៀត ។ ខ្វល់អីត្រឹមតែញាតិបោះបង់ចោល ! កុំតែយើងបោះបង់ចោលខ្លួនឯង ម៉ាអាញាតិគង់តែព្រាត់គ្នាក្នុងថ្ងៃណាមួយដដែលទេ ត្រូវយកខ្លួនឯងជាមិត្តទើបមិនចេះក្បត់គ្នា ។ ត្រឹមតែជីវិតខ្លួនឯងមួយ បើរកអីចិញ្ចឹមវាមិនបានទៅនៅវត្តសិក្សារៀនសូត្រធម៌អាថ៌យកព្រះរតនត្រ័យជាទីពឹងទៅក្មួយបានក្តីសុខជារៀងរហូតហើយ ។
តែក្មួយ គិតថាស្លាប់ឥលូវនេះ នឹងអោយក្មួយ ផុតទុក្ខហើយ គេងស្ងៀម មិនខ្វល់ ពីអ្វី ជាតិក្រោយ ចាំគិតទៀត ធើមិចអោយផុត លូវសិន
សុំទោស ណា លោកអ៊ំ ! ។
គេអាចរស់នៅជាមួយការលំបាកបាន យើងក៏អាចរស់នៅបាន ការគេចវេសយករួចខ្លួនដោយការបំភាន់ការពិតមិនបានទេ ក្មួយនៅតែមានទុក្ខហើយបន្សល់ស្លាកស្នាមដល់អ្នកនៅរស់ខ្លាំងណាស់ ធ្វើឲ្យមនុស្សដែលស្រឡាញ់យើងរស់នៅឈឺចាប់ខ្លោចផ្សាទល់ថ្ងៃស្លាប់ ។ មួយទៀតបាបកម្មដែលក្មួយបានសន្សំវានឹងចាត់ការក្មួយជាប់មិនដាច់ តទៅជាតិខាងមុខ ការរស់នៅរបស់ក្មួយបានត្រឹមតែគិតឃើញការបញ្ចប់ជីវិតខ្លួនឯងរហូត ។ លប់គំនិតនេះចោលភ្លាម ហើយក្រោកឈរស្រូបយកខ្យល់ចូលទ្រូងមួយយ៉ាងវែង នឹកដល់ឈាមនិងទឹកភ្នែកដែលលោកម្តាយខំបង្ហូរដើម្បីក្មួយ លោកចង់ឲ្យកូនរស់នៅមានក្តីសុខ ពេលលោកលាចាកលោកនេះទៅ ! តែក្មួយបែរជាមានគំនិតខ្លីបែបនេះមិនស័ក្តិសមទេ ! ។ រឿងរ៉ាវក្នុងលោកគឺតែអញ្ចឹងទេ គ្មានអ្នកណាយកអីពីលោកនេះទៅបានឡើយ ! បញ្ចប់ការកើតទៀតទើបជាការត្រឹមត្រូវ ។
សុំទោស លោកអ៊ំ ក្មួយធ្វើមិនបានទេ
ជំរាប លាលោកអ៊ំជារៀងរហូតហើយ ! ។
ឈប់សិន ! ឈប់ភ្លាម ! មានមិត្តឬញាតិនៅក្បែរខ្លួនត្រូវប្រាប់គេភ្លាម ថាក្មួយមានអារម្មណ៍បែបនេះ ! ព្រោះការពិបាកចិត្តខ្លាំងនាំឲ្យចុះជាតិដូប៉ាមីនក្នុងខួរក្បាលនាំឲ្យមានការគិតខុសបែបនេះណាក្មួយ ! ឆាប់ប្រាប់គេភ្លាមទៅ បើក្មួយនៅមានចិត្តអាណិតគោរពស្រឡាញ់អ៊ំ ! អ៊ំមិនដឹងជាទាក់ទងទៅក្មួយបែបណានោះទេ ក្មួយចេញទៅក្រៅជជែកលេងជាមួយមនុស្សដែលក្មួយគោរពស្រឡាញ់ភ្លាម ដាច់ខាតកុំនៅតែម្នាក់ឯងឲ្យសោះ ! >>> ...............................ស្ងាត់ច្រៀបលែងមានការទាក់ទង ! ។ អនិច្ចា ! ខ្ញុំទាញក្រដាសមកជូតទឹកភ្នែកដែលជោគលើផ្ទៃមុខ ..... បើខ្ញុំស្លាប់តែម្នាក់ឯង តើខ្ញុំអាចបញ្ចប់ទុក្ខសោកលើលោកនេះបានទេ ? នឹកដល់ត្រង់នេះ ទើបកាន់តែឃើញក្តីករុណារបស់ព្រះពុទ្ធកាន់តែខ្លាំងឡើង ! 

Comments