ជីវិតនេះមានខ្លួនឯងជាអ្នកបង្កើតឡើង

C

អ្វីៗគ្រប់យ៉ាងដែលយើងនិយាយនេះជាពន្លឺបញ្ញាស្មារតីក្នុងផ្លូវព្រះវិញ្ញាណមហាបរិសុទ្ធរបស់ដួងកែវព្រះព័ន្ធចក្រព្រះមាតាបិតាព្រះធម្មជាតិព្រះចក្រវាលទ្រង់បង្ហាញតែ១ប៉ុណ្ណោះ យកមកចែករំលែក ខុសឫត្រូវយ៉ាងណាបងប្អូនកូនចៅអភ័យទោសយកកំនិតបញ្ញាស្មារតី ត្រិរិះពិចារណាដោយខ្លួនឯងម្នាក់ៗតាមការគួរ។ អារម្មណ៍ឯកោវាគ្រាន់តែជាអារម្មណ៍បោកប្រាស់គ្មានការពិតតែប៉ុណ្ណោះ ! ជីវិតនេះមានខ្លួនឯងជាអ្នកបង្កើតឡើង ហើយដើម្បីបង្កើតវា គេត្រូវមានគំនិតខ្លួនឯងជាមុន ហេតុនេះបើជីវិតនេះខូចខាត គឺមានតែខ្លួនឯងទេដែលអាចជួសជុលវាបាន ! ។ កុំធ្វើបាបខ្លួនតាមរយះ ការលេងអារម្មណ៍ដើរតួកំសត់ តួកាចឃោរឃៅ តួភ័យខ្លាច តួច្រណែននិន្ទាឈ្នានីស តួចងអាឃាតព្យាបាទ ទាំងអស់នេះសុទ្ធតែជាថ្នាំពុលដល់ជីវិតខ្លួនឯងទេ យើងកើតមកមិនមែនល្ងង់ខ្លៅរហូតដល់ថ្នាក់មិនដឹងថាអ្វីល្អអ្វីអាក្រក់នោះទេ ហើយក៏មិនមែនស្លាប់ទៅទាំងវេចស្ពាយអាកប្បកិរិយាបំផ្លាញទាំងនេះដែរ ទំលាក់វាចោលឥឡូវនេះទៅ ! ទើបមានក្តីសុខ តាំងពីលោកនេះរហូតដល់បរលោកនាយ ។

Comments