ថ្ងៃដែលបាត់បង់ គឺជាថ្ងៃដែលយើងគិតឲ្យកើតកំហឹង កើតការស្អប់ខ្ពើម កើតការបែងចែក បាត់បង់ស្នាមញញឹម បាត់បង់ភាពរីករាយ ប៉ុន្តែបាត់បង់អ្វីក៏ដោយចុះកុំឲ្យតែបាត់បង់ខ្លួនឯង ! បាត់បង់ខ្លួនឯងទើបជាការបាត់បង់ពិតប្រាកដ ។ បាត់បង់ទ្រព្យសម្បត្តិមិនស្មើនឹងបាត់បង់កិត្តិយស បាត់បង់កិត្តិយសមិនស្មើនឹងបាត់បង់ការតស៌ូ បាត់បងការតស៌ូ ឈ្មោះថាបាត់បង់នូវអ្វីៗ ទាំងអស់ ។ មនុស្សឥតសតិ ពេលខឹង ប្រឹងគិតឲ្យកាន់តែខឹង ! ពេលស្អប់ ប្រឹងគិតឲ្យកាន់តែស្អប់ ពេលកំសត់ ប្រឹងគិតឲ្យកាន់តែកំសត់ ទីបំផុតត្រូវដេកឈឺ ! មនុស្សមានសតិ ពេលខឹងគេដឹងខ្លួនទាន់ គេគិតឲ្យបាត់ខឹង ពេលស្អប់ គេគិតឲ្យបាត់ស្អប់ ពេលព្រួយគេគិតឲ្យបាត់ព្រួយ ទីបំផុតជីវិតគេបានជួបតែភាពរីករាយ ភាពជួបជុំចំរុងចំរើនរុងរឿង ! ។ ជីវិតអ្នកចាប់ផ្តើមប្រែប្រួលនៅពេលអ្នកបានជំរះភាពអវិជ្ជមានអស់ពីក្នុងចិត្ត ! ។

