ជីវភាពតាមរស់នៅជាមួយយើងគ្រប់ទីកន្លែង បើទោះជាយើងចង់ចាកចេញពីវាក៏ដោយ ក៏វាមិនអាចចាកចេញពីយើងបានដែរ ពេលខ្លះវាគ្មានអត្ថន័យអ្វីឲ្យជ្រាលជ្រៅខ្លាំងពេកទេ ចូរអ្នកកុំឲ្យតំលៃវាថ្លៃលើសពីកិត្តិយសពិតរបស់មនុស្ស កុំខំសាងវាឲ្យខ្ពង់ខ្ពស់ហួសមាឌខ្លាំងពេក វាមិនមែនជាមេរៀនពិតប្រាកដឡើយ វាបានត្រឹមតែនាំមកនូវការឈឺចាប់ឲ្យអ្នកតែប៉ុណ្ណោះ ! ។ ក្នុងករណីនេះអ្នកមានត្រឹមតែការទទួលខុសត្រូវចំពោះខ្លួនឯងគឺគ្រប់គ្រាន់ណាស់ទៅហើយ កុំរវល់តែបារម្ភពីការគិតរបស់អ្នកដទៃមកលើខ្លួនឯងច្រើនពេក ! ។

