តើអ្នកមានដឹងទេថាអាចម៍ភ្នែកអាចចម្លងមេរោគបានតែអាស្រ័យតាមប្រភេទរបស់វា
ខាងក្រោមនេះជាប្រភេទរបស់អាចម៍ភ្នែកដែលអ្នកគួរតែយល់ដឹងមាន ៖
- អាចម៍ភ្នែកនៅពេលក្រោកពីគេង : អាចម៍ភ្នែកអាចមានសភាពទន់ឬ រឹងមានពណ៌ក្រែមលឿង ថ្លា ឬ ស វាជារឿងធម្មតាប៉ុណ្ណោះ ព្រោះយើងមិនបានព្រិចភ្នែកយូរដែលធ្វើឲ្យអាចម៍ភ្នែក និង កម្ទេចកំទី ដទៃ ទៀតកកកុញនៅកៀនភ្នែក ឬ នៅតាមត្របកភ្នែក ។
- អាចម៍ភ្នែក ជាសរសៃ : អាចម៍ភ្នែកនេះកើតឡើងនៅពេលភ្នែកអ្នកស្ងួត ។ ភ្នែកស្ងួតជាបញ្ហាភ្នែកដែលមិនអាចផលិតស្រទាប់សារធាតុ រាវគ្រប់គ្រាន់ ឬ មិនប្រក្រតី ។
- អាចម៍ ភ្នែក រាវ : វាអាចជាសញ្ញានៃការឆ្លងមេរោគដែលជាទូទៅវាជាជំងឺភ្នែកក្រហម ។
- អាចម៍ភ្នែករឹង : បើអ្នកមានអាចម៍ភ្នែកបែបនេះវាក៏អាចជាសញ្ញានៃការបង្ករោគដោយបាក់តេរី ។ ទូទៅការឆ្លងបាក់តេរី អាចរួម បញ្ចូលទាំងជំងឺភ្នែកក្រហម ឬ ជំងឺរលាកភ្នាសពាសភ្នែក ។

