និព្វានគឺជាធម្មជាតិនៃចិត្តមួយបែប ដែលបានរំដោះរួចផុតពីក្របខ័ណ្ឌកាយនិងចិត្ត(Nibbana is a dhamma entirely liberated from the bodily and mental process and all mundane notions) និព្វានគឺជាធម្មជាតិនៅក្រៅរង្វង់នៃលោក លែងមានទំនោរទៅរកលោក ។ វិញ្ញាណទាំង៦នៅដឹង រូប សម្លេង ក្លិន រស សម្ផស្សពាល់ត្រូវកាយ តែលែងមានតណ្ហាក្នុងសម្លេង ក្លិន រស ការពាល់ត្រូវកាយ ចំណែកការគិត គឺសល់នៅតែបញ្ញាមួយមុខគត់ ! ចិត្តគិតឲ្យកើតស្រឡាញ់ស្អប់ត្រូវបានស្លាប់អស់ពីក្នុងចិត្តមិនមានកើតទៀតឡើយ(ស្លាប់ដាច់ជាសមុច្ឆេទ្ទ ) សោមនស្ស ទោមនស្ស ការជាប់ជំពាក់ក្នុងសុខនិងទុក្ខ ការខ្វល់ខ្វាយសុទ្ធតែឋិតនៅក្រៅរង្វង់នៃនិព្វាន រាល់ទង្វើមានត្រឹមតែកិរិយាចិត្ត ដែលប្រកបដោយបញ្ញា ។ និព្វាន គឺជាការបញ្ចប់ការកើតស្លាប់ ព្រោះគឺជាការបរិនិព្វាន ដែលមិនមានកំណើតតទៅទៀត ! (សមុច្ឆេទ្ទមរណៈ) ។

