ក្នុងលោកវត្ថុមានតំលៃមានច្រើនណាស់ តែតាមពិតគឺមកពីមនុស្សនាំគ្នាឲ្យតំលៃទៅលើវាទេ ប៉ុន្តែយើងមិនត្រូវឲ្យតំលៃវាឲ្យថ្លៃជាងជីវិតខ្លួនឯងដែរ។មនុស្សយើងនៅពេលក្រីក្រលំបាកផ្សេង ដល់ពេលមានលុយក៏លំបាកមួយបែបផ្សេង តាមពិតការមានប្រាក់គឺគ្រាន់តែសំបូរមធ្យោបាយជាងអត់ប្រាក់ បើយើងចេះប្រើមធ្យោបាយក្នុងផ្លូវល្អ ការមានប្រាក់ក៏ជាការល្អម៉្យាងដែរ។មានប្រាក់ហើយប្រើក្នុងផ្លូវមិនល្អ មិនខុសពីការយកប្រាក់មកបំផ្លាញខ្ឡួនឯងឲ្យសាបសូន្យក្នុងថ្ងៃណាមួយតែប៉ុណ្ណោះ!៕

