La Palma គឺជាកោះមួយក្នុងចំណោមកោះ Canary របស់ប្រទេសអេស្ប៉ាញ់។ ថ្មីនេះនៅ La Palma មានកម្អែភ្នំភ្លើងដែលបានបង្កការខូចខាតអស់រយៈពេល ២ មកហើយ។ ដែលកម្អែភ្នំភ្លើងពីភ្នំភើ្លង Cumbre Vieja នៅលើកោះ La Palma របស់អេស្ប៉ាញ បានបញ្ជូនកម្អែរលាយចុះពីភ្នំភ្លើងក្នុងល្បឿនរហូតដល់ទៅ ១ ម៉ែត្រ(៣ហ្វីត) ក្នុងមួយវិនាទី នេះបើយោងតាមវិទ្យាសា្ថនភ្នំភ្លើង Canary Island។ ដែលបំផ្លាញ់ផ្ទៃដី ១,១៣៤ហិកតា ស្មើមួយភាគបីនៃស្រែចម្ការ មិនត្រឹមតែប៉ុណ្ណោះវាបានបំផ្លាញផ្ទះជាង ១,២០០ និងអាគារ ៣០០ ផ្សេងទៀត។ ហើយមនុស្សជាង ៦,០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ។

