ពេលណាមានការឈឺចាប់ ភាពធូរស្រាលនឹងមកដល់ ! ឲ្យតែអ្នកមានការព្យាយាមខ្លាំងក្លា សូម្បីតែដឹងថាអារម្មណ៍ខ្លួនឯងត្រូវចុះខ្សោយក៏ដោយ ។ អ្នកគឺផុយស្រួយខ្លាំងណាស់ បើចិត្តអ្នកគ្មានទីពឹងទេនោះ សូមយកព្រះធម៌ជាទីពឹងចុះ ! ចាប់ផ្តើមពីការសូត្រធម៌ រួចសិក្សារឿនសូត្រធម៌វិន័យ រក្សាសីល ហើយអប់រំចិត្តដោយការចំរើនសមាធិ- វិបស្សនា មិនយូរទេជីវិតអ្នកនឹងត្រូវបានគ្រប់គ្រងថែរក្សាដោយធម៌ជាមិនខាន ។ ជួយលើកកម្លាំងចិត្តឲ្យអ្នកដទៃជាការងាយស្រួល តែការលើកកម្លាំងចិត្តឲ្យខ្លួនឯងទើបជាការលំបាក សូម្បីតែមានធម៌ជាទីពឹងហើយក៏ដោយ នេះជាការពិត ប៉ុន្តែរលកសមុទ្ទតែងថែរក្សាគ្នា រហូតវាបានទៅដល់ជ្រាំងដោយសុវត្ថិភាពជាមិនខាន ! ។

