ត្រូវតែឈឺ ត្រូវតែស្លាប់ ?

C

ហេតុអ្វីជីវិតកើតឡើងហើយត្រូវតែចាស់ ត្រូវតែឈឺ ត្រូវតែស្លាប់ ?
កលាបៈសម្មសនញាណៈ រូបគឺជាគំនរកលាបៈដែលវិលៗញ័រៗហើយបែកធ្លាយ បែកធ្លាយហើយពូនផ្តុំ ពូនផ្តុំហើយបែកធ្លាយបង្កើតបានជាសច្ចៈធម៌មួយហៅថា អនិច្ចំ ! រាងកាយស្តេច មន្ត្រី សេដ្ឋី អ្នកមាន អ្នកក្រ ពាលបណ្ឌិតសុទ្ធតែអនិច្ចំដូចៗគ្នា ។ នេះជាការពន្យល់នៅសម័យពុទ្ធកាល ដោយការប្រើពាក្យបច្ចេកទេសខុសសម័យកាលគ្នាតែប៉ុណ្ណោះ ហេតុនេះពាក្យថាកលាបៈគឺមិនខុសគ្នាពីអាតូម ឬ ម៉ូលេគុលដែលយើងប្រើក្នុងសម័យនេះទេ ។ ក្នុងបាយ ក្នុងសម្លរ ក្នុងទឹក សព្វវត្ថុធាតុនៅក្នុងលោកសុទ្ធតែធ្វើពីអាតូមទាំងអស់(ស្ករ = CnHn(OH)n ខ្លាញ់ សាច់ វីតាមីន រ៉ែ ...សុទ្ធតែធ្វើពីអុីដ្រូកាបួ គ្រាន់តែណ្វៃយ៉ូហ្វេណុលរបស់វាខុសៗគ្នា) អាហារដែលនៅសល់ក្នុងខ្លួនបម្លែងជារ៉ាឌីកាល់សេរី(Free Radical) ទៅឆក់យកអេឡិចត្រុងពីកោសិកា និងឌីអិនអេ ធ្វើឲ្យបែកបាក់ខ្ទេចខ្ទាំកោសិកាប្រែទៅជាចាស់ទ្រុឌទ្រោមគ្រាំគ្រា ជៀសមិនផុត ជីវិតគឺជាសមរភូមិអាតូម ។ រាងកាយចាស់ទ្រុឌទ្រោមគ្រាំគ្រា ប្រព័ន្ធការពារក៏ចុះខ្សោយ ជាហេតុធ្វើឲ្យមេរោគដែលមាននៅក្នុងខ្លួនស្រាប់ប្រែទៅជាកើនភាពសាហាវឡើងបំផ្លាញរូបរាងកាយឲ្យពុកផុយស្អុយរលួយ ជរាហើយថែមទាំងមានព្យាធិទៀត មរណៈក៏មកដល់។ ក្នុងន័យនេះហើយដែលជីវិតកើតឡើងហើយត្រូវតែចាស់ ត្រូវតែឈឺ ត្រូវតែស្លាប់គេចជៀស ខានមិនបាន ។ ការស្លាប់គឺជាការបម្លែងរូបធាតុនិងឋាមពលទៅជាសណ្ឋានមួយថ្មីទៀតទៅតាមកម្លាំងនាមធម៌ឬឋាមពល មិនអាចរលត់សូន្យក្នុងធម្មជាតិបានទេ បច្ច័យរបស់ឋាមពលនោះមិនមានអ្វីក្រៅពីចេតនានិងតណ្ហានេះទេ ដែលបន្តនិរន្តរភាពមិនមានទីបំផុត ។

Comments