កុំភ្លេចត្រួតពិនិត្យចិត្តខ្លួនឯង !

C

កុំភ្លេចត្រួតពិនិត្យចិត្តខ្លួនឯង !
១- ត្រូវដឹងថាគំនិតខ្លួនឯងក៏ចេះខុសដែរ កុំត្រូវអីតែឯងពេក ការត្រូវតែឯងនាំឲ្យមានភាពវឹកវរដល់អ្នកដទៃ ។
២- គំនិតរបស់យើងបើមិនសមហេតុផលក៏ត្រូវគេទាត់ចោលដែរ កុំចេះអីតែឯងពេក ។
៣- ត្រូវចាំថា ពេលមានបញ្ហាការពិគ្រោះយោបល់ គឺភាពអាត្មានិយមវាចេញមកសម្តែងពេញទំហឹង វាទាមទារតែភាពឈ្នះចាញ់ប៉ុណ្ណោះ បញ្ញាមិនបានចេញមុខមកធ្វើអន្តរាគមន៍ឡើយ កុំភ្លេចខ្លួនឲ្យសោះ ! ។
៤- មិនមែនរាល់គំនិតរបស់យើងសុទ្ធតែធ្វើឲ្យគេពេញចិត្តនោះទេ គេសំងំមិនស្រដីគឺជាគ្រោះថ្នាក់ធំណាស់ បើគេចូលរួមយោបល់មានន័យថាគេពេញចិត្តហើយ ។
៥- អ្វីដែលយើងកំពុងគិត កំពុងជជែក តើវាមានន័យដូចម្តេច ? គំនិតមនុស្សជាញឹកញាប់វាមានភាពវឹកវរដូចគ្នាទេ ភាពអាត្មានិយមគ្មានការយល់ចិត្តអ្នកដទៃ អ្នកអាចសង្កេតហើយយល់ពីវាឲ្យបានច្បាស់ គឺវានេះហើយដែលជាអ្នកបន្ទាបបន្ថោកតំលៃអ្នក ! ! !

Comments