បង្កើតចិត្តស្អប់គឺជាការបង្កើតឧបសគ្គឲ្យខ្លួនឯងទេ

C

បានកើតជាមនុស្សមានត្រឹមតែចិត្តស្រឡាញ់និងបញ្ញាចេះដោះទុក្ខចេញពីក្នុងចិត្ត គឺគ្រប់គ្រាន់ណាស់ទៅហើយ ! ការបង្កើតចិត្តស្អប់គឺជាការបង្កើតឧបសគ្គឲ្យខ្លួនឯងទេ បើយើងឲ្យសំដីអាក្រក់និងការស្អប់ខ្ពើមទៅអ្នកដទៃ នោះយើងនឹងទទួលបានសម្តីអាក្រក់និងការស្អប់ខ្ពើមត្រឡប់មកវិញ បើយើងឲ្យតែសេចក្តីស្រឡាញ់និងការអាណិតអាសូរ យើងក៏ទទួលបានតែសេចក្តីស្រឡាញ់និងការអាណិតអាសូរត្រឡប់មកវិញដែរ ហេតុផលនេះគឺងាយយល់ទេ ចូរឆ្លុះមើលរូបខ្លួនឯងក្នុងកញ្ចក់ ព្រោះវាជាបាតុភូតជីវិត និងជាបាតុភូតនៃច្បាប់កម្ម ។ តើយើងគួរប្រើសំដីអាក្រក់និងការស្អប់ខ្ពើមដាក់គ្នាតទៅទៀតទេ ? សូមឲ្យចិត្តមេត្តាករុណាតាមបីបាច់ថែរក្សាយើង រហូតដល់បានឃើញពន្លឺត្រាស់ដឹងផងចុះ ! ។

Comments