មនុស្សខ្លះបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនៅអាយុ ២២ ឆ្នាំ ប៉ុន្តែត្រូវរង់ចាំពេល ៥ឆ្នាំទេីបមានការងារធ្វេី ។ អ្នកខ្លះក្លាយជានាយកប្រតិបត្តិ CEO នៅអាយុ ២៥ឆ្នាំ ប៉ុន្តែទទួលមរណភាពនៅអាយុ ៥០ឆ្នាំ ខណៈពលដែលមនុស្សម្នាក់ទៀតក្លាយជា នាយកប្រតិបត្តិ CEO នៅអាយុ ៥០ឆ្នាំ ហេីយរស់នៅរហូតដល់អាយុ ៩០ឆ្នាំ ។
មនុស្សខ្លះនៅលីវ ខណៈពេលដែលមិត្តរួមថ្នាក់ផ្សេងទៀតបានក្លាយទៅជាជីដូនជីតារបស់គេអស់ទៅហេីយ ។ អូបាម៉ាចូលនិវត្តន៍នៅអាយុ ៥៥ ស្របពេលដែលត្រាំ ទើបតែចូលធ្វេីប្រធានាធិបតីនៅអាយុ ៧០ឆ្នាំ ។ មនុស្សគ្រប់គ្នានៅលេីពិភពលោកនេះ មានពេលវេលាកំណត់ផ្សេងៗគ្នា ។
មនុស្សជុំវិញខ្លួនអ្នកប្រហែលជាមើលទៅដើរបានលឿនជាងអ្នក ឬអ្នកខ្លះមើលទៅយឺតជាងអ្នក ។
មនុស្សម្នាក់ៗ គឺកំពុងរត់ប្រណាំងជាមួយនឹងខ្លួនគេ ទៅតាមពេលវេលារបស់គេរៀងៗខ្លួន ។
កុំសើចចំអកឱ្យនរណាម្នាក់ ។ ពួកគេនៅក្នុងពេលវេលាកំណត់របស់គេ ហើយអ្នកនៅក្នុងពេលវេលាកំណត់របស់អ្នក ។
ដូច្នេះ ត្រូវចេះ «សម្រាក», អ្នកមិនមែនយឺតទេ ហើយក៏មិនលឿនពេកដែរ ។ អ្នកកំពុងស្ថិតនៅក្នុងពេលវេលាកំណត់ដ៏ត្រឹមត្រូវហើយ ។

