ធម៌ជាបដិបក្ខនិងគ្នាគឺ បឋមជ្ឈាន និង នីវរណៈ៥

C

ធម៌ជាបដិបក្ខនិងគ្នាគឺ បឋមជ្ឈាន និង នីវរណៈ៥
១- វិតក្កៈ បដិបក្ខ(ប្រឆាំង)នឹង ថីនៈ មិទ្ធៈ ។
២- វិចារៈ បដិបក្ខនឹង វិចិកិច្ឆា ។
៣- បីតិ បដិបក្ខនឹង ព្យាបាទ ។
៤- សុខៈ បដិបក្ខនឹង ឧទ្ធច្ចៈ កុក្កុច្ចៈ ។
៥- ឯកគ្គតា បដិបក្ខនឹង កាមឆន្ទៈ ។
សមាធិ(អារម្មណូបណិជ្ឈាន)គ្របសង្កត់នីវរណៈ៥ ដោយន័យយ៉ាងនេះឯង កាលណាបឋមជ្ឈានកើត នីវរណៈ៥ ខ្សោយទ្រោមចុះ កាលណានីវរណៈ៥កើត បឋមជ្ឈានរលត់ឬដាច់ទៅវិញ ។ អ្វីដែលត្រូវប្រុងប្រយ័ត្នគឺកាមឆន្ទៈ នេះឯង ព្រោះសត្វលោកដោយច្រើនគឺធ្ងន់ក្នុងកាមរាគៈតណ្ហា(ការរួមដំណេក) មានការរួមដំណេកគឺដាច់ឈានហើយ គុណធម៌នេះអាចទ្រទ្រង់បានតាមរយៈអតិរេកសីល(សីល១០)យ៉ាងគត់មត់ទើបរក្សាឈានគង់វង់បាន ។ វិបស្សនា(លក្ខណូបណិជ្ឈាន) អង្គបឋមជ្ឈានកើតឡើងគឺដោយការសម្លឹងត្រ័យល័ក្ខណ៍ធម៌គឺពិចារណានិងសង្កេតពិនិត្យ អ្វីៗមិនទៀង ជាទុក្ខ ជាអនត្តា ។

Comments