អ្វីដែលត្រូវចង

C

អ្វីដែលត្រូវចង អ្វីដែលត្រូវស្រាយ វាសុទ្ធតែឋិតនៅលើគំនិតទាំងអស់ ជីវិតកាលបើចេះគិតថា រូបត្រឹមតែរូប សម្លេងត្រឹមតែសម្លេង ក្លិនរស ត្រឹមតែក្លិនរស នោះវាគ្មានអ្វីអាចពាល់ត្រូវចិត្តយើងបានទេ វាដូចជាទឹកនិងប្រេងដែលមិនអាចរលាយចូលគ្នាបាន ព្រោះវាមានធម្មជាតិខុសគ្នា ។ អរិយបុគ្គលលោករស់នៅជាមួយ រូប សម្លេង ក្លិន រស ការពាល់ត្រូវកាយ និងមានការគិតដូចតែយើងដែរ តែចិត្តលោកគ្មានទុក្ខពាល់ត្រូវនោះទេ ព្រោះលោករលាស់ចោលការប្រកាន់ខ្ជាប់បានអស់ហើយ លោកប្រើជីវិតក្នុងទំរង់បែបនេះឯង លោកនៅឆ្ងាយពីចំណង ព្រោះលោកមិនបានវង្វេងច្របាច់វាចូលគ្នាឡើយ ។ តើរឿងនេះកើតឡើងបានដូចម្តេច ? គឺកើតពីការហ្វឹកហាត់ផ្លូវចិត្តយ៉ាងមុឺងម៉ាត់ម៉ត់ចត់ ក្នុងកម្មវត្ថុសីល សមាធិ វិបស្សនានេះឯង ។ បើយើងធ្វើដូច្នេះបាន យើងអាចញែកចេញពីគ្នា រវាងភាពចាំបាច់និងមិនចាំបាច់បានជាមិនខាន ។

Comments