មនុស្សដែលមានការស្រឡាញ់ពិតគ្មានថ្ងៃនឹងដោះដៃចោលយើងឡើយ ហេតុផលត្រូវចាកចេញ១០០ដង គេនឹងរកហេតុផលតែមួយដងដើម្បីនៅជាមួយយើងតទៅទៀតទាល់តែបាន ! ចុះបើយកភ្លើងច្រណែនប្រច័ណ្ឌ ទៅដុតគ្នាទាំងថ្ងៃទាំងយប់ឥតស្រាកស្រាន្ត មិនចាំបាច់ហេតុផលទេ អ្នកណានឹងស៌ូទ្រាំនៅបានតទៅទៀតនោះ ? ។
១- ហេតុរបស់ស្នេហាៈ កម្មចាស់គឺធ្លាប់រួមរស់នឹងគ្នា មិនធ្លាប់បានសំអាតកាមរាគៈមកពីមុន ឬ ចេះតែបង្កើនវាមិនឈប់ឈរ ទើបក្លាយជាមនុស្សកាមក្រាស់ ។ ដោយសារអរម៉ូនភេទកើតឡើងទើបនាំឲ្យមានតំរេក បើមិនចេះអត់ធន់ជាមួយវាទេ ទោះជាប្រព្រឹត្តិជាមួយសត្វក៏ទៅរួចដែរ។
២- ផលរបស់ស្នេហាៈ បើគេចេះអភិវឌ្ឍឲ្យបានល្អ ជីវិតនឹងមានក្តីសុខណាស់ លោកនេះមិនឯកោឡើយ តែបើមិនអភិវឌ្ឍឲ្យបានល្អទេ ចៅអើយ ! អ្នកនឹងស្គាល់នរកទាំងរស់ មិនចាំបាច់ជាតិមុខជាតិក្រោយអីនោះទេ ! ។

