ស្នេហាផ្អែមល្ហែម

C

លក្ខណះស្នេហាផ្អែមល្ហែម គឺជាឋាមពលជីវិត ដែលអាចជួយសង្គ្រោះគ្នាឆ្លងកាត់បញ្ហាឧបសគ្គ គ្រប់បែបយ៉ាង។ ភ័ស្តុតាងនៃសេចក្តីស្នេហា គឺអាពាហ៍ពិពាហ៍ ភ័ស្តុតាងនៃអាពាហ៍ពិពាហ៍គឺបុត្រធីតា ចំណងដៃស្នេហាគឺជាការប្រែប្រួលផ្លាស់ប្តូរកាលៈទេសៈជីវិតរបស់សត្វលោក ។ វាជាដំណើរធម្មជាតិសុទ្ធសាធ ដែលមនុស្សត្រូវមានការជ្រើសរើសគូស្រករ ដែលនាំឲ្យពួកគេបានជួបភាពគាប់ចិត្តនិងមិនគាប់ចិត្តជាធម្មតា ។ បើជួបមិនគាប់ចិត្ត ហើយចាកចេញមិនបាន គេត្រូវអភិវឌ្ឍផ្លូវចិត្តដើម្បីដោះស្រាយបញ្ហា ត្រូវតម្រឹមស្តង់ដារទាំងអស់គ្នា ដើម្បីភាពចុះសម្រុង មិនមែនប្រឹងតែរករឿងគ្នានោះទេ រៀបចំកែប្រែចិត្តគំនិតចរិយាមារយាទទំលាក់ការមានះប្រកាន់ ការចង់ឈ្នះចង់ចាញ់តាមចាប់កំហុសគ្នាដើម្បីសាងសុខសុភមង្គលនាក្នុងគ្រួសារ ។ បើជាការគាប់ចិត្ត មានលក្ខណះសំខាន់បីយ៉ាងគឺ ៖
១- ចេះគិតបារម្ភពីគ្នាជានិច្ច និងការអាណិតស្រឡាញ់កូនចៅដែលជាចំណងដៃរបស់ពួកគេ ។
២- មានទំនាក់ទំនងស្មោះត្រង់ គោរពស្រឡាញ់គ្នាក្នុងកំរិតខ្ពស់បំផុត ។
៣- ជួយគ្នាបង្កើតសមិទ្ធិផលរួមគ្នា មិនច្រណែននិន្ទាគ្នា ។

Comments