ពេលបានជួបគ្នានៅគ្រាតំបូង

C

ពេលបានជួបគ្នានៅគ្រាតំបូង គេហៅថាស្នេហ៍គ្រាតំបូង អ្វីៗក៏ផ្អែមត្រជាក់ដល់ឆ្អឹង នឹកណាស់បែកគ្នាមិនបាន ពាក្យថ្នាក់ថ្នម ពាក្យលួងលោម ពាក្យប្តូរជីវិតសឹងតែកវីក្នុងលោករកនឹកមិនឃើញ តែត្រូវគូស្នេហ៍ត្មោងថ្មីបារ កកាយយកមកប្រើអស់សឹងគ្មានសល់ ......លុះក្លិនស្នេហ៍គ្រាតំបូងបានកន្លងផុតទៅ ពាក្យប្រពៃណីដូនតាក៏បានចូលមកជំនួសម្តងវិញៈ នៅពេលនេះអូនធ្វើអ្វីខ្លះគួរតែដឹងខ្លួនហើយ ! កាលពីដើមឡើយបងធ្វើអ្វីៗគឺដើម្បីអូន តែឥឡូវបងធ្វើអ្វីៗដើម្បីខ្លួនឯងខ្លះមិនបានឬ ? ។ ប្តីរបស់អូននៅក្នុងចិត្តអូនស្លាប់បាត់ទៅហើយ សព្វថ្ងៃព្រលឹងខ្មោច ព្រលឹងខ្លាកំពុងតែសណ្ឋិតនៅក្នុងរូបកាយគេ .....ម្នាក់ៗយប់ឡើងដេកអោបភ្លើងរៀងៗខ្លួន ក្តៅពេកក៏ហូរទឹកភ្នែករៀងខ្លួនដែរ ។ តើគេដឹងទេថា តាមពិតចិត្តបិសាចគឺកំពុងតែគ្រប់គ្រងគេទេ ! អ្នកចេះរត់រកព្រះជាទីពឹង ទើបអាចកំចាត់វិញ្ញាណបិសាចទាំងនោះឲ្យចេញបាន ពន្លឺសុភមង្គលក៏បានរះឡើងបំភ្លឺគេហដ្ឋានដ៏រុងរឿងឡើងវិញ ។

Comments