អ្នកណាដែលមើលមិនឃើញថា ខ្លួនជាម្ចាស់កម្មពៀរ មើលមិនឃើញថា ទុក្ខជារបស់ខ្លួន ខ្លួនមិនមែនជាការទទួលទណ្ឌកម្មពីព្រះអាទិទេពណាមួយ ហើយរស់នៅក្នុងក្របខ័ណ្ឌសីលធម៌ អ្នកនោះនឹងមានសុភមង្គល ហើយអាចស្វែងរកឃើញនូវសុភមង្គលពិតប្រាកដបាន(និព្វាន) ។
១- អ្វីៗសុទ្ធតែប្រព្រឹត្តិទៅតាមហេតុបច្ច័យទាំងអស់ អ្វីដែលខ្លួនបានជួបសុទ្ធតែមានហេតុ ហ្វឹកហាត់ចិត្តព្រមជាមួយវា គេនឹងប្តូរស្ថានភាពជីវិតបានភ្លាម ។
២- លោកនៃបញ្ហា ជីវិតគឺជាបញ្ហា ជួបហើយដោះស្រាយទៅ កុំជាប់ ។
៣- បញ្ហាគឺសម្រាប់ទុកឲ្យដោះស្រាយ មិនមែនសម្រាប់ឲ្យកើតទុក្ខទេ ។

