ម្តងឃើញនៅនរកប្រេតអីចឹងទៅ ព្រោះតែធ្វើកម្មសលាយខ្មៅនេះឯង ។ អ្នកចុតិ(ស្លាប់)ពីទុគតិ(អបាយភូមិ)ទៅកើតក្នុងសុគតិ(មនុស្សនិងទេវតា) ព្រោះមានអារម្មណ៍ជាកុសលនៅអតីតភពផុសចេញមកកាន់មនោទ្វារដូចជា ស្បង់លោក(ធ្លាប់ធ្វើបុណ្យថ្វាយសំពត់ដល់សង្ឃ)មានរូបភាពផ្កាថ្វាយព្រះ រូបភាពល្អៗផ្សេងទៀត ជាអារម្មណ៍អតីតចូលកាន់គន្លងមនោទ្វារធ្វើជាអារម្មណ៍ឲ្យជាភវង្គហើយចុតិពីអបាយភូមិទៅកាន់កាមសុគតិមានមនុស្សឬទេវតាជាដើម(មិនអាចទៅព្រហ្មបានទេព្រោះគ្មានការចូលឈានជាអារម្មណ៍)សមគួរដល់កម្មដែលខ្លួនបានធ្វើ ។ ចិត្តជាមហាកុសល៨ជាចិត្តនាំទៅកាន់សុគតិ ឯអកុសលមូលចិត្តទាំង១២ជាចិត្តនាំទៅកាន់អបាយភូមិ មនុស្សភាគច្រើនគឺធ្វើកម្មសលាយខ្មៅ មានន័យថាមានចិត្តជាកុសលនិងអកុសលលាយឡំគ្នា ហេតុនេះបើធ្លាក់នរកក៏មានចិត្តមហាកុសល៨ជាប់តាមទៅជាមួយ បើឡើងឋានសួគ៌ក៏មានអកុសលមូលចិត្ត១២ជាប់តាមទៅដែរ ទើបម្នាក់ៗក្លាយទៅជាអ្នកលេងភពបី ។

