ហេតុផលមួយចំនួនដែលធ្វើអោយមនុស្សគេងស្រមុក
ប្រសិនបើអ្នកឬដៃគូររបស់អ្នកមានបញ្ហាគេងស្រមុកនេះទទួលយកវិធានការបង្ការមួយចំនួនទាំងនេះ នឹងជួយបំបាត់កាគេងស្រមុកបានយ៉ាងមានប្រសិទ្ធភាព។
- គេងបែរទៅខាងឆ្វេង និងកើយខ្នើយខ្ពស់ ដើម្បីបើកបំពង់ខ្យល់ដកដង្ហើមបានស្រួល
- ការឡើងទម្ងន់ធ្វើឱ្យរាំងស្ទះផ្លូវដង្ហើមដើរបញ្ច្រាសចូលក្នុង អាចជាមូលហេតុធ្វើឱ្យយើងគេងស្រមុក ហេតុនេះគួរតែចាប់ផ្ដើមសម្រកទម្ងន់វិញ
- ការនឿយហត់ខ្លាំងពេក បូករួមទាំងការគេងមិនគ្រប់គ្រាន់ អាចជាមូលហេតុធ្វើឱ្យស្រមុក ហេតុនេះគួរតែចូលគេងពីព្រលប់
- ក្នុងករណីដែលនរណាម្នាក់មានទម្លាប់គេងព្រលប់ បើពិសាស្រា ឬថ្នាំឱ្យគេងលក់ស្រួល អាចជាមូលហេតុធ្វើឱ្យដេកស្រមុកកាន់តែខ្លាំង
- សម្អាតផ្លូវដង្ហើមឱ្យបានស្អាត ដើម្បីឱ្យខ្យល់ដកចេញចូលបានស្រួល
- ក្នុងបន្ទប់គេងគួរតែមានសភាពមានសំណើម កុំស្ងួតពេក ព្រោះបើបន្ទប់គេងស្ងួតគឺធ្វើឱ្យបំពង់-កស្ងួត
- ព្យាយាម គេង ផ្អៀង មាន ហេតុផល ដ៏ ល្អ ដែល អ្នក មិន ចង់ គេង ផ្ងារ ព្រោះ នៅ ក្នុង ការ គេង បែប នេះ អណ្តាត និង ក្រអូមមាត់ ទន់ ផ្នែក ខាងក្រោយ នឹង ធ្លាក់ ទៅ ទល់នឹង ផ្នែក ខាងក្រោយ នៃ បំពង់ ក របស់ អ្នក របស់ អ្នក ដែល នឹងរាំងខ្ទប់ ផ្លូវដង្ហើម របស់ អ្នក ។

