#ទន់ភ្លន់តែរឹងមាំ

C
ភាពទន់ភ្លន់ និងចិត្តស្រគត់ស្រគំ វាតែងបង្ហាញពីភាពម៉ឺងម៉ាត់របស់ស្ត្រី។ វាគឺជាឥរិយាបថដ៏ល្អកម្ររកបាន ដែលស្រ្តីគ្រប់រូបប្រកាន់ខ្ជាប់ក្នុងបេះដូង ឬរក្សាទុកក្នុងខ្លួនម្នាក់ៗ។ ត្រឹមតែប៉ុណ្ណោះ ភាពស្ងៀមស្ងាត់ក៏ល្អម្យ៉ាងដែរ  ទន់ភ្លន់ តែមិនទន់ជ្រាយ។ រឹងមាំ តែមិនរឹងរូស។

ធម្មជាតិបានបង្កើតមនុស្សស្រីឱ្យមានភាពទន់ខ្សោយផ្នែករាងកាយជាងមនុស្សប្រុស តែបើមនុស្សស្រីអាចកែប្រែពីភាពទន់ខ្សោយ ទៅជាទន់ភ្លន់វិញ នោះវានឹងបង្កើតទៅជាអំណាចមួយផងដែរ។ ពេលខ្លះទៀត ការមិននិយាយមួយម៉ាត់ វាមានអំណាចជាងការនិយាយរាប់ពាន់ម៉ាត់ទៅទៀត។

Comments