“សង្ស័យ”

C

បើទំនាក់ទំនងមួយសម្បូរទៅដោយការមិនទុកចិត្ត តើទំនាក់ទំនងមួយនោះអាចនៅបន្តយូរប៉ុនណា? បើមួយថ្ងៃៗយើងចេះតែសង្ស័យគ្នាឥតល្ហែ? ការស្រឡាញ់ គឺផ្ដើមពីមនុស្សពីរនាក់។ បើម្នាក់ៗនាក់ចេះតែសង្ស័យលើទំនាក់ទំនង តើទំនាក់ទំនងពួកយើង និងល្អដូចមុនបានម្តេចទៅ? មិនថាទំនាក់ទំនងមិត្តភាពឬក៏ស្នេហាទេ បើយើងចេះតែសង្ស័យឥតល្ហែ ទំនាក់ទំនងរបស់យើងកំពុងតែដើរទៅរកទីបញ្ចប់មិនខាន ព្រោះយើងលែងមានទំនុកចិត្តឱ្យគ្នា។ យើងលែងមានការអាណិត ការស្រឡាញ់ ការថែទាំ ហើយយើងចេះតែសោះអង្គើយពីមួយថ្ងៃទៅមួយថ្ងៃ ។

ទំនាក់ទំនងដែលចាប់ផ្ដើមសង្ស័យហើយនោះថ្ងៃណាមួយ និងបែកមិនខាន។ មុនដំបូងនៃការស្រឡាញ់ គឺមានពាក្យថា ទុកចិត្តគ្នា ចុះបើបាត់ទំនុកចិត្តទៅហើយ តើប្រឹងបានអ្វីមកវិញ? ទំនាក់ទំនងប្រៀបបាននឹង "ទូកដែលចតនៅកំពង់ ចុះបើទូកមិននៅ តើកំពង់បាននរណាចត" ដូចនឹងការស្រឡាញ់ បើចាប់ផ្ដើមសង្ស័យនេះ សង្ស័យនោះហើយ តើគួរធ្វើបែបណាទើបប្រសើរ។ ជីវិតគូមិនមែនរស់នៅតែមួយថ្ងៃតែត្រូវរស់នៅមួយជីវិត។ បើយើងចេះតែសង្ស័យ មិនទុកចិត្តនោះ ចូរកុំបន្តទំនាក់ទំនងនោះអី ព្រោះទំនាក់ទំនងនឹងគ្មានកោះគ្មានត្រើយទេ ឬក៏ទូកទៅហើយតែកំពង់នៅ។

Comments