អ្នកដទៃអាចនឹងល្ងង់ជាងការគិតរបស់យើង ហើយក៏អាចឆ្លាត ឬអាចអាក្រក់ជាងការគិតរបស់យើងដែរ។ ប៉ុន្តែយើងនៅតែជាយើង បើយើងជឿជាក់លើខ្លួនឯង និងមិនព្រមឱ្យពួកគេមានឥទ្ធិពលលើយើង។
នៅពេលដែលអ្នកស្រាប់តែបាក់ទឹកចិត្ត បាត់បង់ជំនឿចិត្តអស់រលីង ជាពេលដែលអ្នករកឃើញខ្លួនឯងថា គ្មានអ្នកណាម្នាក់នៅក្បែរអ្នកឡើយ ហើយបើអ្នកមិនរឹងមាំគ្រប់គ្រាន់ អ្នកក៏មិនអាចរស់នៅបន្តទៀតបានដែរ។ អ្នកដទៃពិតជាសំខាន់ណាស់សម្រាប់អ្នក សំខាន់ដល់ថ្នាក់អាចធ្វើឱ្យអ្នកលែងចង់រស់បន្តទៀត។ ប៉ុន្តែចំពោះពួកគេវិញ ពួកគេនៅតែអាចសប្បាយរីករាយបើទោះជាក្នុងពេលអ្នកសម្រេចចិត្តសម្លាប់ខ្លួនក៏ដោយ។ រឿងពិតគឺឃោរឃៅបែបនេះ ហើយតបស្នងនឹងបទពិសោធន៍ឈឺចាប់ទាំងនោះ អ្វីដែលខ្ញុំរៀនចេះ គឺ បើខ្ញុំមិនរឹងមាំ ខ្ញុំនឹងស្លាប់។

