ហេតុអ្វី ?

C
កុំសួរថាហេតអ្វីបានជាអ្នកដទៃមិនស្រឡាញ់យើងនោះ ព្រោះមកពីយើងក៏មិនដែលផ្ដល់ភាពសំខាន់
ផ្ដល់តម្លៃ ផ្ដល់ការស្រឡាញ់ឱ្យទៅនរណាដែរ។ បើថាគេមិនឱ្យ
ក៏ហីទៅចុះ។ ខ្លួនឯងនេះក៏រឹតតែមិនគិត តែចេះតែចង់បានការស្រឡាញ់ ទាំងដែលខ្លួនឯងមិនដែលទាំងដឹងថា ស្រឡាញ់មានន័យថាម៉េចផង ។
 
កុំចេះតែចង់បានការស្រឡាញ់ពីនរណាម្នាក់ឱ្យសោះ ដរាបណាយើងមិនយល់ពីការស្រឡាញ់ហើយ យើងមិនដែលទាំងផ្ដល់ការស្រឡាញ់ឱ្យអ្នកដទៃនោះ។
ពេលខ្លះគួរតែសួរសំណួរថា "ហេតុអ្វី" មកខ្លួនឯង មិនមែនសួរអ្នកផ្សេង ព្រោះរឿងទាំងអស់នេះវាមកពីយើងដែរ ព្រោះបើយើង ផ្ដល់ការស្រឡាញ់ យើងក៏បានវាត្រលប់មកវិញមិនខាន។
បើទោះបានតិចឬក៏ច្រើន វាអាស្រ័យលើទង្វើរបស់យើងថា ផ្ដល់វាជាមួយនឹងការស្រឡាញ់ពិតឬក៏គ្រាន់តែសម្ដែង ...។
គ្មានរឿងអ្វីដែលមិនអាចទេ ឱ្យតែយើងចេះបណ្តុះការស្រឡាញ់ពិតប្រាកដ ដោយគ្មានលាក់លាមឬក៏ចង់បានផលតបស្នង។

Comments