ពេលវេលាដែលកន្លងទៅនោះ អ្នកកាន់តែអាណិតខ្ញុំ ខ្ញុំកាន់តែនឿយណាយពីអ្នក។ ខ្ញុំធ្លាប់ឆ្ងល់ថា ហេតុអ្វីក៏មានស្នេហាដ៏ជ្រាលជ្រៅតែម្នាក់ឯង ដូចជាខ្ញុំនេះ? ឥឡូវនេះខ្ញុំដឹងថា វាមិនមែនជាស្នេហាទេ វាគ្រាន់តែជាអារម្មណ៍ងប់ងុល ហើយវិលវល់ដូចជាខ្យល់រសាត់។ ខ្ញុំដូចជាតស៊ូម្នាក់ឯងច្រើនពេក រហូតមានអារម្មណ៍ថា ហេតុអ្វីក៏ស្នេហាត្រូវតស៊ូបែបនេះ? ស្នេហាមិនមែនសម្រាប់ឲ្យមនុស្សម្នាក់រងទុក្ខនោះឡើយ អ្នកទាំងពីរត្រូវតែរីករាយដូចគ្នា។
តស៊ូឲ្យអ្នកស្រលាញ់ ប្រៀបដូចជាតស៊ូដើម្បីឲ្យជីវិតជោគជ័យ។ ពេលអ្នកស្រលាញ់ខ្ញុំ រដូវនៃជីវិតរបស់ខ្ញុំក៏ផ្លាស់ប្រែទៅជាស្រស់បំព្រង។ ពេលនេះទើបខ្ញុំដឹងថា ជីវិតខ្ញុំមានកិច្ចការដែលគួរធ្វើច្រើនណាស់ មិនមែនមានតែរឿងស្នេហាមួយនោះឡើយ។

