#តម្លៃនៃជីវិត

C
ធម្មជាតិជាផ្កា ទោះបីជាដុះនៅទីកន្លែងណាក៏វានៅតែរក្សាសម្រស់ និងក្លិនរបស់វាបានល្អជានិច្ច។ មិនថាផ្ការីកនៅក្រោមកម្តៅថ្ងៃ ក្រោមភ្លៀង ក្នុងសួន ក្នុងកន្លៀតថ្ម ឬ ដុះនៅក្បែរភក់ជ្រាំក៏វានៅតែមានភាពស្រស់ស្អាតដដែល។ ផ្កាអាចរីកបានទោះជាគ្មានអ្នកថែទាំគឺជាផ្កាដែលរឹងមាំ និង ស្រស់ស្អាតបំផុត។ វារីកដោយខ្លួនឯងដោយមិនខ្វល់ថា មាននរណាបានឃើញវាឬអត់ នរណាខ្លះស្គាល់ឈោ្មះវាឬអត់ នរណាខ្លះនឹងពោលសរសើរពីសម្រស់របស់វាឬអត់។
ផ្កា ទាំងនេះនៅតែអាចរីកបានយ៉ាងស្រស់ស្អាត ទោះវាមិនមែន ជាផ្កាដែលដុះនៅក្នុងសួន គ្មាននរណាមើលថែទាំស្រោចទឹក ដាក់ជីក៏ដោយ។ វាមិនខ្វល់ថាមានមនុស្សប៉ុន្មាននាក់នឹងលួចសម្លឹងគយគន់វា មានមនុស្សប៉ុន្មាននាក់ដែលនឹងដើររំលង ឬដើរជាន់លើវា។ មិនថាពេលណាដែលមានភ្លៀង ឬ មានខ្យល់បក់បោកប៉ះវាខ្លាំងក៏ដោយ ក៏វានៅតែបន្តរីកដោយមិនអស់សង្ឃឹមក្នុងជីវិតទាល់តែសោះ។

Comments