#សម្រស់ដួងចិត្ត

C
មនុស្សជាច្រើនរិះគន់នឹងសម្រស់ខាងក្រៅរបស់អ្នកដទៃ បើវាមើលទៅមិនសមភ្នែក មិនស្អាតទាក់ចិត្តគេ ព្រោះពួកគេមិនបានស្គាល់ពីតម្លៃពិតនៃសម្រស់ដួងចិត្ត ថាវាស្រស់ស្អាតប៉ុនណានោះទេ។ អ្នកអាចកែប្រែរាងកាយរបស់អ្នកបានដើម្បីមើលទៅស្រស់ស្អាត ឬដូចនឹងរូបរាងដែលអ្នកស្រមៃចង់បាន តែនៅលើរូបកាយនេះគ្មានកន្លែងណាស្អាតទេ។ ត្រង់ណាក៏គួរឱ្យខ្ពើមដែរ វាគ្រាន់តែបិទបាំងដោយស្រទាប់ស្បែកដ៏ស្ដើងពីក្រៅប៉ុណ្ណោះ។ រូបនេះនឹងចាស់ទ្រុឌទ្រោមទៅ សក់នេះនឹងស្កូវ ធ្មេញនេះនឹងបាក់ ស្បែកនឹងជ្រីវជ្រួញ កម្លាំងនឹងថមថយ ភ្នែកនឹងមើលមិនសូវច្បាស់ ពេលដែលយើងរស់នៅកាន់តែយូរទៅ។ មានតែការដែលបានប្រើប្រាស់ជីវិតដោយត្រឹមត្រូវ ប្រកាន់នូវសេចក្ដីទៀងត្រង់ ចែករំលែកក្ដីស្រឡាញ់ មានសេចក្ដីមេត្តា ករុណា និងមិនលោភលន់ទៅតាមតែសេចក្ដីស្រេកឃ្លានរបស់ខ្លួនប៉ុណ្ណោះទេ ដែលជាសម្រស់ពិតប្រាកដដែលមនុស្សយើងគប្បីស្វែងរក និងបំពេញជាប្រក្រតី។

Comments