#រឿងរ៉ាវវាកើតឡើងរាល់ថ្ងៃ!

C
រឿងរ៉ាវវាកើតឡើងរាល់ថ្ងៃ! តើនរណាអាចកំណត់វាបាន? រឿងខ្លះយើងមិនអាចបញ្ជាបាន គ្រប់គ្រងក៏មិនបាន ហើយប្រសិនបើយើងចង់ដើរទៅមុខឱ្យបានឆ្ងាយនៅលើវិថីដ៏បត់បែននេះ យើងក៏ត្រូវទម្លាក់ចោលនូវអម្រែកខ្លះដែលវាមិនសូវសំខាន់ចាំបាច់។ អម្រែកខ្លះគឺអតីកាលដ៏ឈឺចាប់ អតីកាលដែលតែងតែមកលងបន្លាចជីវិតបច្ចុប្បន្នរបស់យើង កំហុសដែលពុំអាចកែប្រែឱ្យល្អប្រសើរ ពេលវេលាដែលមិនអាចទាញថយក្រោយដើម្បីជួសជុលរឿងដែលយើងធ្វើខុស គិតខុស ពាក្យសម្ដីដែលជ្រុលជ្រួស...។
នៅពីក្រោយស្នាមញញឹមសុទ្ធតែបង្កប់នូវរឿងទុក្ខលំបាកស្មុគស្មាញ និងឧបសគ្គច្រើនជំពូកគួរឲ្យខ្លាច។ មិនមែនឱ្យតែយើងព្រមឆ្លងកាត់ការលំបាកនៅថ្ងៃនេះ វាសុទ្ធតែអាចឱ្យយើងទទួលបានលទ្ធផលល្អនៅថ្ងៃបន្ទាប់នោះទេ ប៉ុន្តែការព្រមតស៊ូជាមួយការលំបាកនៅថ្ងៃនេះបាន មានន័យថាយើងបានត្រៀមខ្លួនរួចរាល់សម្រាប់រឿងលំបាកដែលនឹងមកដល់នៅថ្ងៃបន្តបន្ទាប់។ ការតស៊ូជាមួយភាពលំបាកគឺវាឈឺចាប់ ប៉ុន្តែបើយើងបោះបង់ការតស៊ូ គឺយើងមានតែព្រមទទួលយកសេចក្ដីស្លាប់។ គ្មាននរណាដឹងទេថាក្រោយស្លាប់ហើយ យើងនឹងទៅទីណា ប៉ុន្តែបើយើងនៅមានឱកាសរស់ ហើយរស់នៅឱ្យបានល្អបំផុត។

Comments