#បើគ្រាន់តែចង់បំភ្លេច!

C
កុំជ្រើសអ្នកថ្មីដើម្បីគ្រាន់តែបំភ្លេចអ្នកចាស់ ចាំពេលដែលច្បាស់លាស់ សឹមចាប់ផ្ដើម ព្រោះជីវិតគ្មានពេលលេងសើចច្រើនទេ!
រៀនរស់នៅជាមួយការពិត ថ្វីដ្បិតតែការពិតមិនអាចធ្វើឱ្យយើងសប្បាយចិត្តដូចការរស់នៅក្នុងសុបិនក្ដី ប៉ុន្តែវាក៏នឹងមិនធ្វើឱ្យយើងត្រូវចំណាយពេលសោកស្ដាយច្រើន ពេលដែលភ្ញាក់ដឹងខ្លួនពីសុបិនដូចគ្នា។ សុបិនអាក្រក់បំផុតនៅក្នុងជីវិត គឺការរស់នៅដោយកុហកចំពោះខ្លួនឯងហ្នឹងហើយ។ ជារឿយៗយើងទទួលបានការឈឺចាប់ច្រើនខ្លាំងណាស់ពីការកុហកខ្លួនឯង ប៉ុន្តែយើងតែងតែរុញខ្លួនឯងឱ្យដើរចូលទៅរកការកុហកនោះរហូត។
មនុស្សយើងចម្លែក! ខ្លាចការឈឺចាប់តែចូលចិត្តដើរចូលទៅរកការឈឺចាប់រហូត ប៉ុន្តែបើខ្លាចការពិតបែរជាមិនព្រមដើរចូលទៅរកការពិតសោះ មិនត្រឹមតែប៉ុណ្ណឹងគឺព្យាយាមរត់គេចចេញពីការពិតទៀត។

Comments