#មនុស្សបង្កើតបន្ទប់ឯកាឱ្យខ្លួនឯង

C
អារម្មណ៍ប្រាប់ថា ខ្ញុំគ្មានអ្នកណា ចេះតែបំបាក់ស្មារតី និងអូសយើងឱ្យចាកចេញឆ្ងាយពីសង្គម។ យើងចូលចិត្តសំងំនៅក្នុងបន្ទប់មួយ ជាកន្លែងដ៏ទាប ដែលអាចនឹងទាបជាងភពផែនដីទៅទៀត។ សម្ពាធនៅកន្លែងនោះចេះតែធ្វើឱ្យយើងអស់ដៃអស់ជើង លែងអាចធ្វើអ្វីផ្សេងក្រៅពីដេក។ បើទោះជាយប់ខ្លះយើងដេកមិនលក់ ក៏យើងនៅតែដេកបញ្ឈរភ្នែក រួចក៏ស្រែកហៅអតីតកាលដ៏ខកបំណងទាំងឡាយ ដើម្បីធ្វើការបន្ទោសខ្លួនឯង។ ជាសំណាងល្អ ម្ដងម្កាលយើងក៏ស្រាប់តែអាចងើបឡើង និងសម្លឹងឃើញពន្លឺថ្ងៃ ដោយក្ដីសង្ឃឹម ប៉ុន្តែអារម្មណ៍ដែលប្រៀបបាននឹងពន្លឺអំពិលអំពែក ក៏ត្រលប់មកវិញ រាល់ពេលដែលយើងដើរចូលក្នុងបន្ទប់ឯកានោះ។ ដង្ហើមរបស់យើងត្រលប់ជាខ្សោយ ហើយភាពស្មុគស្មាញក៏ចូលមករួមរឹតជីវិតយើងម្ដងទៀត។ ប៉ុន្តែសញ្ញាអ្វីមួយក៏លេចឡើង នាំឱ្យយើងសួរខ្លួនឯងថា ហេតុអ្វី?

Comments